នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន អេលីតហ៊្វូដបានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការ «បរិច្ចាគឈាម» នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងគោលបំណងរួមចំណែកគាំទ្រដល់ការផ្គត់ផ្គង់ឈាមសម្រាប់ការសង្គ្រោះជីវិត និងបំពេញតម្រូវការឈាមសម្រាប់អ្នកជំងឺដែលកំពុងត្រូវការជាបន្ទាន់។
យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងសកម្មពីបុគ្គលិក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន អេលីតហ៊្វូដ ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ការចែករំលែក ចំពោះសង្គមជាតិ។
ក្រុមហ៊ុន អេលីតហ៊្វូដ នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រ និងចូលរួមសកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ដោយជឿជាក់ថា ការបរិច្ចាគឈាមគឺជាសកម្មភាពដ៏មានតម្លៃ ដែលអាចរួមចំណែកសង្គ្រោះជីវិត និងផ្តល់ឱកាសថ្មីដល់អ្នកដែលកំពុងត្រូវការជំនួយ។

