Category Uncategorized

អបអរសាទរគម្រប់ខួប ១១ឆ្នាំ របស់ក្រុមហ៊ុនអេលីតហ្វ៊ូដ!!

១១ឆ្នាំដ៏មានអត្ថន័យ ១១ឆ្នាំនៃការខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្ត។ ពីការចាប់ផ្តើមដ៏តូចមួយ រហូតមកដល់សព្វថ្ងៃនេះ អេលីតហ៊្វូដបានរីកចម្រើន និងសម្រេចបានសមិទ្ធផលជាច្រើន ដែលទាំងអស់នេះមិនអាចកើតឡើងបានឡើយ បើគ្មានការគាំទ្រ និងទំនុកចិត្តពីសំណាក់អ្នកទាំងអស់គ្នា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប។ ការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ការលះបង់ និងស្មារតីការងារជាក្រុមរបស់អ្នកទាំងអស់គ្នា បានជួយកសាង និងជំរុញឱ្យ ELITE FOOD ឈានដល់ថ្ងៃដ៏មានន័យនេះ។ ភាពជោគជ័យទាំងអស់ដែលយើងកំពុងអបអរសាទរនាពេលនេះ គឺជាសមិទ្ធផលរួមរបស់អ្នកទាំងអស់គ្នា។ Congratulations on the 11th Anniversary of ELITE FOOD Co., Ltd. 11 meaningful years, 11 years of…

ដំណើរកំសាន្តប្រចាំឆ្នាំរបស់គ្រួសារ អេលីត ហ៊្វូដ

កាលពីថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមគ្រួសារ អេលីត ហ៊្វូដ បានរួមគ្នាធ្វើដំណើរកំសាន្តប្រចាំឆ្នាំទៅកាន់ខេត្តកំពត-កែប ដែលពោរពេញទៅដោយភាពសប្បាយរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។ តាមរយៈសកម្មភាពកម្សាន្ត ការលេងហ្គេមជាក្រុម ការចែករំលែកបទពិសោធន៍ និងពេលវេលាដ៏រីករាយជាមួយគ្នា ដំណើរកំសាន្តនេះបានជួយពង្រឹងសាមគ្គីភាព ការសហការគ្នាជាក្រុម និងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់ឱ្យកាន់តែរឹងមាំជាងមុន។ ដំណើរកំសាន្តនេះត្រូវបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមការងារគ្រប់រូប ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមសម្រេចគោលដៅ និងភាពជោគជ័យរបស់ក្រុមហ៊ុនពេញមួយឆ្នាំកន្លងមក។ យើងជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាព និងការសហការគ្នាដ៏ល្អនេះ យើងនឹងបន្តឈានទៅរកភាពជោគជ័យថ្មីៗជាច្រើនទៀតនាពេលអនាគត។

ក្រុមហ៊ុន អេលីតហ៊្វូដ​បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការ «បរិច្ចាគឈាម»

នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន អេលីតហ៊្វូដ​បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការ «បរិច្ចាគឈាម» នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងគោលបំណងរួមចំណែកគាំទ្រដល់ការផ្គត់ផ្គង់ឈាមសម្រាប់ការសង្គ្រោះជីវិត និងបំពេញតម្រូវការឈាមសម្រាប់អ្នកជំងឺដែលកំពុងត្រូវការជាបន្ទាន់។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងសកម្មពីបុគ្គលិក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន អេលីតហ៊្វូដ ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ការចែករំលែក ចំពោះសង្គមជាតិ។ ក្រុមហ៊ុន អេលីតហ៊្វូដ នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រ និងចូលរួមសកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ដោយជឿជាក់ថា ការបរិច្ចាគឈាមគឺជាសកម្មភាពដ៏មានតម្លៃ ដែលអាចរួមចំណែកសង្គ្រោះជីវិត និងផ្តល់ឱកាសថ្មីដល់អ្នកដែលកំពុងត្រូវការជំនួយ។

It’s Officially Happening!!

Our new outlets are underway. We’re proud to announce the official start of construction on our latest project. Stay tuned as we bring this project to the best experience of our customers’ dine-in. On 17th February 2025, ELITE FOOD is…

Annual Staff Party & Appreciation Night

Celebrating Annual Staff Party & Appreciation Night with ELITE FOOD. Take a look at our fun activities during the event which was held on the 23rd May 2023. As Mr. Chan Sambo, CEO of ELITE FOOD Co., Ltd. says ”…