កាលពីថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមគ្រួសារ អេលីត ហ៊្វូដ បានរួមគ្នាធ្វើដំណើរកំសាន្តប្រចាំឆ្នាំទៅកាន់ខេត្តកំពត-កែប ![]()
ដែលពោរពេញទៅដោយភាពសប្បាយរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។
តាមរយៈសកម្មភាពកម្សាន្ត ការលេងហ្គេមជាក្រុម ការចែករំលែកបទពិសោធន៍ និងពេលវេលាដ៏រីករាយជាមួយគ្នា ដំណើរកំសាន្តនេះបានជួយពង្រឹងសាមគ្គីភាព ការសហការគ្នាជាក្រុម និងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់ឱ្យកាន់តែរឹងមាំជាងមុន។
ដំណើរកំសាន្តនេះត្រូវបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមការងារគ្រប់រូប ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមសម្រេចគោលដៅ និងភាពជោគជ័យរបស់ក្រុមហ៊ុនពេញមួយឆ្នាំកន្លងមក។
យើងជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាព និងការសហការគ្នាដ៏ល្អនេះ យើងនឹងបន្តឈានទៅរកភាពជោគជ័យថ្មីៗជាច្រើនទៀតនាពេលអនាគត។

